en_US
ក្រៅពីគោមពេជ្របែបប្រពៃណី ក្រុមសិប្បករខ្មែរហ្គោលដិនសៀលបានរចនាក្បាច់គោមថ្មីៗដោយយកការឆ្នៃប្រឌិតពីក្បាច់ខ្មែរឬធម្មជាតិជុំវិញខ្លូន។
ជាក្បាច់គោមថ្មីដែលផ្សារភ្ជាប់ទៅនឹងក្បាច់ផ្កាចាន់ ដែលក្បាច់គោមនេះត្រូវបានរចនាឡើងសម្រាប់ប្រកួតនៅឆ្នាំ២០១៧ដែលរៀបចំឡើងដោយក្រសួងវិចិត្តសិល្បះ។ មកដល់បច្ចុប្បន្ននេះក្បាច់ផ្កាចាន់ត្រូវបានបំបែកជាទម្រង់ផ្សេងៗគ្នាជាច្រើន។