en_US

អំពី​ពួក​យើង

បេសកកម្មរបស់យើង

ខ្មែរហ្គោលដិនសៀលបានចូលរួមអភិរក្ស និងអភិវឌ្ឍន៍ផលិតផលតម្បាញដែលមានប្រវត្តិរឿងរ៉ាវ សម្រាប់ការប្រើប្រាស់ក្នុងគេហដ្ឋាន និងប្រើប្រាស់ប្រចាំថ្ងៃ។ គ្រប់ផលិតផលនីមួយៗត្រូវបានបង្កើតឡើងដោយផ្សារភ្ជាប់ទៅនឹងសិល្បះខ្មែរ មានប្រវត្តិ ហើយវាត្រូវបានផលិតដោយគិតគូរពីបរិស្ថាន និង ត្បាញដោយស្ត្រីដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់។

ប្រវត្តិ របស់ យើង

ប្រវត្តិខ្មែរហ្គោលដិនសៀលគឺជាដំណើរដោយឯតព្រៀងទុករបស់អ្នកស្រី ម៉ន សារឿត ដែលអ្នកស្រីកើតនិងធំធាត់នៅក្នុងគ្រួសារជាអ្នកចិញ្ខឹមនាង និងហ៊ុមព័ទ្ធដោយគ្រួសារតម្បាញដទៃទៀតស្ថិតនៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ភាគខាងជើងនៃប្រទេសកម្ពុជា។ ដើមឡើយអ្នកស្រី ម៉ន សារឿង គឺជាគ្រូបង្រៀនបឋមសិក្សា និងតែងតែជួយការងារម្តាយរបស់គាត់ដែលជាអ្នកលក់សរសៃសូត្រ ដោយប្រើមធ្យោបាយម៉ូតូដឹកជញ្ជូនអ្នកស្រីតែងតែធ្វើដំណើរលើចម្ងាយផ្លូវប្រមាណជា១០០គីឡូម៉ែត្រពីស្រុកភ្នំស្រុក ដើម្បីយកក្រមា និងភួយអំបោះដែលត្បាញដោយអ្នកភូមិមកលក់ក្នុងតំបន់ទេសចរណ៍នៃក្រុងសៀមរាប។អ្នកស្រី សារឿត បានចាប់ផ្តើមពាក់ព័ន្ធនឹងសហគមន៍តម្បាញ និងបានមើលឃើញពីបញ្ហានៃផលិតផលដែលពិបាកជ្រៀតចូលក្នុងទីផ្សារដោយសារខ្វះគុណភាព និងការរចនាម៉ូតឱ្យសម្បួរបែប។ បន្ទាប់លាឈប់ពីការងារជាគ្រូបង្រៀន អ្នកស្រីបានចាប់ផ្តើមបង្កើតជាក្រុមតម្បាញដែលដំបូងឡើយមានសមាជិកប្រហែល១០គ្រួសារក្នុងឆ្នាំ២០០៣ ដោយបណ្តុះបណ្តាយជំនាញត្បាញ និងរចនាម៉ូតថ្មីៗសម្រាប់តម្រូវការទីផ្សារ ហើយមកដល់បច្ចុប្បន្ននេះសិប្បកម្មរបស់អ្នកស្រីបានរីកចម្រើនជាងរយគ្រួសារ។'អ្នកស្រី មានក្តីស្រលាញ់យ៉ាងខ្លាំងពីសរសៃសូត្រមាសខ្មែរ និងបានបញ្ចូលការផលិតដោយគិតគូរពីបរិស្ថានដូចជាប្រើប្រាស់ពណ៌ធម្មជាតិ ការរចនាម៉ូតក្បាច់គោមថ្មីៗដោយផ្សារភ្ជាប់ទៅនឹងសិល្បះខ្មែរ ក្នុងនោះមានគោមផ្កាចាន់ គោមវល្លិ គោមត្រពាំងថ្មជាដើម។ អ្នកស្រី និងក្រុមការងារបានបង្កើតនូវផលិតផលដែលមានភាពប្រណីត និងគុណភាពសម្រាប់អតិថិជនក្នុងស្រុក និងអន្តរជាតិ។

សកម្មភាពរបស់សិប្បកម្មខ្មែរហ្គោលដិនសៀលបានជួយពង្រឹងអំណាចស្ត្រីក្នុងសហគមន៍ដោយពួកគាត់អាចរកចំណូលបន្ថែមក្រៅពីការងារស្រែចម្ការក្នុងនោះមានអ្នកត្បាញ អ្នកជ្រលក់ពណ៍ និងអ្នកចិញ្ចឹមនាងផលិតសរសៃសូត្រ ដែលសកម្មភាពទាំងនេះបានចូលរួមយ៉ាងច្រើនការអភិវឌ្ឍន៍សហគមន៍តម្បាញ និងអភិរក្សមរតកវប្បធម៍របស់ដូនតាដែលងាយនឹងបាត់បង់។